ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បច្ចេកវិទ្យានិងបរិក្ខារទំនើបឈានមុខលើពិភពលោកជាងមួយពាន់ប្រភេទនឹងត្រូវដាក់បង្ហាញនៅពិព័រណ៍ប្រតិបត្តិការក្រោមទឹកនិងឧស្សាហកម្មសមុទ្រអន្តរជាតិលើកទី៧
2024-08-09 15:08:06cri
Share with:

ថ្ងៃទី៨ ខែសីហា អ្នកសារព័ត៌មានបានទទួលដំណឹងពីសមាគមឧស្សាហកម្មប្រតិបត្តិការក្រោមទឹកចិនឱ្យដឹងថា ពិព័រណ៍ប្រតិបត្តិការក្រោមទឹកនិងឧស្សាហកម្មសមុទ្រអន្តរជាតិលើកទី៧នឹងប្រព្រឹត្តិទៅនៅទីក្រុងXiamenប្រទេសចិនពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៤ តាមការប៉ាន់ប្រមាណ នឹងមានសហគ្រាសជិត៣០០ដែលមកពីប្រទេសនិងតំបន់ជាង១០នឹងនាំយកមកនូវបរិក្ខារនិងបច្ចេកវិទ្យាទំនើបជាងមួយពាន់ប្រភេទទៅចូលរួមក្នុងពិព័រណ៍នេះ។

     ពិព័រណ៍លើកនេះធ្វើក្រោមប្រធានបទ “ពន្លឿនការបង្កើតជាកម្លាំងផលិតកម្មគុណភាពថ្មី ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយគុណភាពខ្ពស់” ដែលនឹងតាំងបង្ហាញពីសមិទ្ធផលនៃបច្ចេកវិទ្យាទំនើបលើវិស័យប្រតិបត្តិការក្រោមទឹកនិងឧស្សាហកម្មសមុទ្រ បរិក្ខារនាវា បរិក្ខារនិងបច្ចេកវិទ្យាវៃឆ្លាតក្រោមទឹក ថាមពលខ្យល់និងអគ្គិសនីលើសមុទ្រ ការជួយសង្គ្រោះបន្ទាន់នៅលំហសមុទ្រនិងការមុជទឹកជាលក្ខណៈទេសចរណ៍ជាដើម ដែលមានគោលបំណងបង្កើតជាវេទិកាផ្លាស់ប្តូរនិងសហប្រតិបត្តិការសម្រាប់ស្ថាប័នរដ្ឋាភិបាលស្ថាប័នសាធារណៈ អង្គភាពសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនិងសហគ្រាសជាតិនិងអន្តរជាតិ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស