ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីភ្នាក់ងារចិនប្រឆាំងដូប៉ាចេញផ្សាយសេចក្តីប្រកាសម្តងទៀតដើម្បីទាមទារឱ្យធ្វើការស៊ើបអង្កេតចំពោះរឿងដែលអាមេរិកបិទបាំងករណីល្មើសការកំណត់ស្តីពីការប្រើប្រាស់សារធាតុលើកកម្លាំង
2024-08-09 15:53:59cri
Share with:

ថ្ងៃទី៨ខែសីហាឆ្នាំ២០២៤ ទីភ្នាក់ងារចិនប្រឆាំងដូប៉ាបានចេញផ្សាយសេចក្តីប្រកាសស្តីពី«យើងទាមទារឱ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យចំពោះរឿងដែលទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ាបិទបាំងករណីល្មើសការកំណត់ស្តីពីការប្រើប្រាស់សារធាតុលើកកម្លាំង»។ទីភ្នាក់ងារចិនប្រឆាំងដូប៉ាបានអំពាវនាវយ៉ាងខ្លាំងក្លាឱ្យរដ្ឋសភាអាមេរិកនិងទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)ប្រឈមមុខយ៉ាងត្រឹមត្រូវចំពោះបញ្ហាដ៏ធ្ងន់ធ្ងរស្តីពីការដែលប្រើប្រាស់សារធាតុលើកកម្លាំងរបស់អាមេរិកពង្រឹងការងារប្រឆាំងសារធាតុលើកកម្លាំងបញ្ឈប់ភ្លាមនូវ«អំណាចដៃវែង»និងការជ្រៀតជ្រែកការងារប្រឆាំងសារធាតុលើកកម្លាំងរបស់ប្រទេសដទៃយ៉ាងកម្រោល។ត្រូវធ្វើការស៊ើបអង្កេតដោយឯករាជ្យចំពោះទង្វើលបិទបាំងរបស់ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)ដែលល្មើសយ៉ាងធ្ងន់ធ្ងរនូវ«បទប្បញ្ញាត្តិប្រឆាំងសារធាតលើកកម្លាំងពិភពលោក»។


ថ្ងៃទី៨ខែសីហាតាមម៉ោងក្នុងតំបន់ ទាក់ទងនឹងករណីដែលទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ាល្មើសនឹងបទប្បញ្ញាត្តិ អ្នកនាំពាក្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានគូសបញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី ក្នុងនោះរួមមានទីភ្នាក់ងារពិភពលោកប្រឆាំងដូប៉ាជាដើមក្នុងគោលបំណងធានាយ៉ាងជាក់លាក់ដើម្បីធ្វើឱ្យប្រព័ន្ធប្រឆាំងសារធាតុលើកកម្លាំងសកលដំណើរការប្រកបដោយមានប្រសិទ្ធភាព៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស