ក្រុមហ៊ុនវិទ្យុសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី៨ខែសីហាថា លោក Donald Trump អតីតប្រធានាធិបតីនិងជាបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋបានយល់ព្រមធ្វើការជជែកដេញដោលជាមួយលោកស្រី Harris អនុប្រធានាធិបតីនិងជាបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិកនៅថ្ងៃទី១០ខែកញ្ញាខាងមុខនេះ។
លោក Donald Trump បានធ្វើសន្និសីទសារព័ត៌មាននៅភូមិគ្រឹះMar-a-Lago រដ្ឋ Florida ដោយថ្លែងថា លោកទន្ទឹងរង់ចាំធ្វើការជជែកដេញដោលជាមួយលោកស្រី Harris ព្រមទាំងវាយប្រហារពាក្យសម្តីទៅលើលោកស្រី Harris និងលោក Walz ដៃគូប្រកួតប្រជែងរបស់លោកស្រី។ លោកស្រី Harrisបានឆ្លើយតបថា លោកស្រីបានត្រៀមរួចជាស្រេចហើយដើម្បីធ្វើការជជែកដេញដោលជាមួយលោក Donald Trump ។
នៅពេលមុននេះ លោក Donald Trumpនិងលោកស្រីHarris បានចោទគ្នាទៅវិញទៅមកថាខ្លាចការជជែកដេញដោល។