លាក់បាំង ស្តង់ដារពីរ រំលោភអំណាច ... រឿងអាស្រូវរបស់កីឡាករឈ្មោះ Erriyon Knighton ដែលជាតារាអត្តពលកម្មរបស់អាមេរិកបាននាំឱ្យកើតមានមន្ទិលសង្ស័យទ្រង់ទ្រាយធំចំពោះកិត្យានុភាពនៃទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)។ លទ្ធផលនៃការស្ទង់មតិតាមបណ្តាញអ៊ីនធើណេតដែលប្រកាសដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ពិភពលោកចំនួន 95,57% សម្គាល់ឃើញថា ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA) ប្រហែលបានលាក់បាំងការប្រើប្រាស់សារធាតុលើកកម្លាំងនៃកីឡាករអត្តពលកម្មអាមេរិក។
ក្នុងការធ្វើតេស្តសារធាតុលើកកម្លាំងនៅខែមីនាឆ្នាំ ២០២៤ កីឡាករ Erriyon Knighton ត្រូវបានរកឃើញបានប្រើថ្នាំហាមឃាត់ដែលទីភ្នាក់ងារពិភពលោកប្រឆាំងដូប៉ា(WADA) បានហាមមិនឱ្យប្រើ ក៏ប៉ុន្តែទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា (USADA) បានអះអាងថា មកពីកីឡាកររូបនេះបរិភោគចំណីអាហារខុសដូចនេះក៏បានរួចខ្លួនពីការផាកពិន័យមិនឱ្យចូលរួមការប្រកួត ។ ទីភ្នាក់ងារពិភពលោកប្រឆាំងដូប៉ា(WADA) បានចេញសេចក្តីថ្លែងការណ៍ថា ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា (USADA) អនុញ្ញាតឱ្យកីឡាករដែលបានប្រើសារធាតុលើកកម្លាំងចូលរួមការប្រកួតគឺល្មើសនឹងបទប្បញ្ញត្តិនៃទីភ្នាក់ងារពិភពលោកប្រឆាំងដូប៉ា(WADA) ស្តីពីការការពារភាពយុត្តិធម៌នៃការប្រកួតកីឡា។ទីភ្នាក់ងារពិភពលោកប្រឆាំងដូប៉ា(WADA)មិនដែលអនុញ្ញាតឱ្យទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា (USADA) ធ្វើការអនុញ្ញាតឱ្យកីឡាករដែលប្រើសារធាតុលើកកម្លាំងចូលរួមការប្រកួតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនោះទេ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍នៅជុំវិញពិភពលោកចំនួន 96,54% បានរិះគន់ថានេះជាទង្វើស្តង់ដារពីរបែបអាមេរិកដែលធ្វើច្រើនលើកច្រើនសាមកហើយ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 95,63% មានការសង្ស័យខ្លាំងថាកីឡាករអាមេរិកជាច្រើននាក់រាយការណ៍មិនពិត។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 91,61% មានការសង្ស័យខ្លាំងថាមជ្ឈដ្ឋានកីឡានៃអាមរិកមានបញ្ហាប្រើសារធាតុលើកកម្លាំងលើសលប់ជាប្រព័ន្ធ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 95,63% អំពាវនាវឱ្យទីភ្នាក់ងារពិភពលោកប្រឆាំងដូប៉ា(WADA)បង្កើនការត្រួតពិនិត្យនិងស៊ើបអង្កេតចំពោះស្ថាប័នពាក់ព័ន្ធនៃសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ការស្ទង់មតិនេះបានធ្វើឡើងតាមវេបសាយជាភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់ និងភាសារុស្ស៊ីនៃ CGTN ក្នុងរយៈពេល ១៦ម៉ោងមានអ្នកប្រើបណ្តាញអ៊ីនធើណេតចំនួន14580នាក់បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕