ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លាតត្រដាងពីមុខមាត់ពិតនៃមូលនិធិជាតិសម្រាប់ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក
2024-08-09 17:04:39cri
Share with:

ថ្ងៃទី៩ខែសីហា ក្រសួងការបរទេសចិនបានប្រកាសរបាយការណ៍ស្តីពី «សកម្មភាពនិងមុខមាត់ពិតនៃមូលនិធិជាតិសម្រាប់ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក»។

របាយការណ៍បានគូសបញ្ជាក់ថា មូលនិធិជាតិសម្រាប់ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកហៅកាត់ថា NED គឺជា "ស្រោមដៃពណ៌ស" របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលប្រើសម្រាប់ធ្វើវិទ្ធង្សនារដ្ឋអំណាចប្រទេសផ្សេង ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេង ញុះញង់ឱ្យមានការបែកបាក់ និងការប្រឈមមុខដាក់គ្នា បំភាន់សាធារណមតិ ក្រោមលេស “ជំរុញលទ្ធិប្រជាធិបតេយ្យ” ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយរងការថ្កោលទោសយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ NEDធ្វើផ្ទុយពីចរន្តប្រវត្តិសាស្រ្តនៃសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ បន្តធ្វើសកម្មភាពវិទ្ធង្សនានិងបំផ្លាញ ចំពោះប្រទេសនានា មានឈ្មោះកាន់តែអសោចឡើងៗ។

យើងចាំបាច់ត្រូវលាតត្រដាងពីបន្ថែមទៀត NED  ជំរុញឱ្យបណ្តាប្រទេសមានការប្រុងប្រយ័ត្នថែមទៀតនិង ស្គាល់ច្បាស់ពីមុខមាត់ពិតរបស់ NED ដើម្បីបង្កនិងតបតការរំខាននិងបំផ្លាញ NED គាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាគាំពារយ៉ាងម៉ឺងម៉ាត់នូវសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកនិងសច្ចយុត្តិធម៌អន្តរជាតិផងដែរ៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស