ថ្ងៃទី៧ ខែសីហា ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូជប៉ុនបានចាប់ដំណើរការការបង្ហូរទឹកសំណល់នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaទៅក្នុងសមុទ្រជាលើកទី៨ ដែលគ្រោងនឹងបង្ហូរទឹកសំណល់នុយក្លេអ៊ែរប្រហែល៧៨០០តោន។
ទាក់ទិននឹងករណីរនេះ លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា គោលជំហររបស់ភាគីចិនដែលប្រឆាំងនឹងក្នុងករណីដែលភាគីជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រដោយឯកតោភាគី គឺមិនកែប្រែទេ។ការដែលភាគីជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រជាបន្តបន្ទាប់ នេះជារឿងដែលគ្មានភាពទទួលខុសត្រូវបំផុត។យើងដាស់តឿនភាគីជប៉ុនរៀបចំឱ្យមានការឃ្លាំមើលអន្តរជាតិរយៈពេលយូរដែលភាគីពាក់ព័ន្ធប្រយោជន៍ ដូចជាប្រទេសជិតខាងជាដើម ចូលរួមប្រកបដោយភាពជាក់ស្តែង ឯករាជ្យ និងមានប្រសិទ្ធភាព៕