យោងតាមទិន្នន័យស្ថិតិនៃរដ្ឋបាលគយចិនបានឱ្យដឹងថា នៅ៧ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មជាមួយបរទេសនៃតំបន់ភាគខាងកើត តំបន់ភាគកណ្តាលនិងខាងលិចនិងតំបន់ភាគឦសានរបស់ប្រទេសចិនបានកើនឡើងទាំងស្រុង ពោលគឺទំហំនាំចេញនាំចូលនៃតំបន់ភាគខាងកើតត្រូវជា១៩.៩៣ទ្រីលានយាន់ប្រាក់ចិន ទំហំនាំចេញនាំចូលក្នុងតំបន់ភាគខាងកណ្តាលនិងខាងលិត្រូវជា៤.១៨ទ្រីលានយាន់ប្រាក់ចិន និងទំហំនាំចេញនាំចូលនៃតំបន់ភាគឦសានត្រូវជា៧១៧.៥៨ប៊ីលានយាន់ប្រាក់ចិន។នេះគឺមានន័យថា ការធ្វើពាណិជ្ជកម្មជាមួយបរទេសនៃតំបន់នានារបស់ប្រទេសចិនកំពុងឆ្ពោះទៅរកសភាពការណ៍ដែលកាន់តែមានតុល្យភាពនិងមានគុណភាពកាន់តែខ្ពស់៕