ថ្ងៃទី៧ខែសីហាឆ្នាំ២០២៤ សហភាពអឺរ៉ុបបានចេញផ្សាយសេចក្តីថ្លែងការណ៍ ដើម្បីថ្កោលទោសចំពោះពាក្យសម្តីរបស់លោក Bezalel Smotrich រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែលនាពេលថ្មីៗកន្លងនេះដោយលើកឡើងថា ពាក្យសម្តីរបស់លោក Smotrich ដែលនិយាយថា”ការដែលធ្វើឱ្យប្រជាជនហ្កាហ្សា២លាននាក់អត់ឃ្លានដល់ស្លាប់ដើម្បីឱ្យចំណាប់ខ្មាំងអ៊ីស្រាអែលត្រូវបានដោះលែងមកវិញ”ប្រហែលជារឿង” សមហេតុផលនិងសក្តិសមនឹងគុណធម៌”នោះវាគឺជាគំនិត”ថោកទាបបំផុត”ពាក្យសម្តីនេះបានបង្ហាញថា លោកSmotrichបានមើលងាយច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃមនុស្សជាតិ។
សហភាពអឺរ៉ុបដាស់តឿនឱ្យអ៊ីស្រាអែលអនុវត្តនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងបទបញ្ជាមានការរឹតត្បិតរបស់តុលាការអន្តរជាតិដើម្បីធានាបាននូវការផ្តល់ជំនួយមនុស្សធម៌៕