ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកភូទីន៖ការវាយប្រហាររបស់កងទ័ពអ៊ុយក្រែនទៅលើរដ្ឋKurskជា “ការបង្កហេតុដោយមានទ្រង់ទ្រាយធំ”
2024-08-08 15:03:37cri
Share with:

ថ្ងៃទី៧ ខែសីហា លោកភូទីនប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា ការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅរដ្ឋKursk ភាគខាងត្បូងរុស្ស៊ីជា “ការបង្កហេតុដោយទ្រង់ទ្រាយធំ”ម្តងទៀត។

ថ្ងៃដដែល រដ្ឋKurskបានត្រូវដាក់ក្នុងភាពអាសន្ន។

តាមការផ្សាយដំណឹងនៃក្រសួងសុខាភិបាលរុស្ស៊ីបានឱ្យដឹងថា នៅថ្ងៃទី៦ ខែសីហា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានវាយប្រហាររដ្ឋKursk បណ្តាលឱ្យមនុស្ស២៤នាក់រងរបួស ក្នុងនោះ មានកុមារចំនួន៦នាក់។ទីភ្នាក់ងារព័ត៌មានTASSបានផ្សាយដំណឹងថា ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិត៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស