នៅថ្ងៃទី ៦ ខែសីហា ក្រសួងការបរទេសរុស្ស៊ីបានប្រកាសពីឈ្នោះរបស់មន្ត្រីការទូតម្នាក់នៃរបស់ប្រទេសម៉ុលដូវ៉ាប្រចាំនៅរុស្ស៊ីជា "បុគ្គលដែលមិនត្រូវបានស្វាគមន៍"។
យោងតាមព័ត៌មានដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីឱ្យដឹងថា ក្នុងថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីបានកោះហៅភារធារីស្តីទីនៃប្រទេសម៉ុលដូវ៉ាប្រចាំនៅរុស្ស៊ី ដើម្បីសម្តែងការតវ៉ាយ៉ាងខ្លាំងចំពោះភាគីម៉ុលដូវ៉ាដែលប្រកាសពីឈ្មោះមន្ត្រីការទូតរុស្ស៊ីម្នាក់នៅស្ថានទូតរុស្សីប្រចាំនៅប្រទេសម៉ុលដូវ៉ាថាជា "បុគ្គលដែលត្រូវបានស្វាគមន៍"។ ជាការឆ្លើយតបប្រទេសរុស្ស៊ីបញ្ជូនឈ្មោះមន្ត្រីការទូតម្នាក់របស់ស្ថានទូតម៉ុលដូវ៉ាប្រចាំនៅប្រទេសរុស្ស៊ីជា "បុគ្គលដែលមិនត្រូវបានស្វាគមន៍"។
សូមបញ្ជាក់ថា ក្រសួងការបរទេសម៉ុលដូវ៉ាបានបង្ហោះព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី ១ ខែសីហាថា មន្ត្រីការទូតរុស្ស៊ីម្នាក់ប្រចាំនៅប្រទេសម៉ុលដូវ៉ាជា "បុគ្គលដែលមិនត្រូវបានស្វាគមន៍" ហើយទាមទារឱ្យចាកចេញពីប្រទេសម៉ុលដូវ៉ាដោយសារតែគាត់បាន "ចូលរួមក្នុងសកម្មភាពដែលមិនសមស្របនឹងអត្តសញ្ញាណជាអ្នកការទូតរបស់គាត់នៅប្រទេសម៉ុលដូវ៉ា ៕