អ្នកសាព័ត៌មានបានទទួលដំណឹងពីក្រសួងធារាសាស្រ្តចិនឱ្យដឹងថា ដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរដោយរហ័សនិងមានប្រសិទ្ធភាព នាពេលថ្មីៗកន្លងទៅនេះ ក្រសួងធារាសាស្ត្រចិនបានបោះពុម្ពផ្សាយ «យន្តការចាត់ចែងនិងបញ្ជាការងារជួយសង្គ្រោះគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងររបស់ក្រសួងធារាសាស្ត្រ»។
អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងធារាសាស្រ្តចិនបានលើកឡើងថា ការ បោះពុម្ពផ្សាយយន្តការនេះនឹងលើកកម្ពស់យ៉ាងខ្លាំងនូវសមត្ថភាពបង្ការ និងឆ្លើយតបនឹងហានិភ័យដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ធានាជាក់លាក់នូវការក្តាប់បានព័ត៌មានទាំងអស់ដោយទាន់ពេលវេលា និងធ្វើការសិក្សានិងវិនិច្ឆយ រៀបចំចាត់ចែងនិងណែនាំការងារឆ្លើយតបបន្ទាន់ ដើម្បីធានាការពារសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនក្នុងកម្រិតអតិបរមា និងកាត់បន្ថយឱ្យបានជាអតិបរមានូវការខាតបង់ដែលបណ្តាលមកពីគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត៕