ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិននិងលោក Safadi ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសហ្ស៊កដានីជួបសន្ទនាតាមទូរស័ព្ទតាមកាណាត់
2024-08-07 10:49:06cri
Share with:

      ថ្ងៃទី៦ ខែសីហា  លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Safadi  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសហ្ស៊កដានីតាមការណាត់  ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍នៅមជ្ឈិមបូព៌ា។

       លោក Safadi  បានថ្លែងថា  សហគមន៍អន្តរជាតិត្រូវធ្វើសកម្មភាពភ្លាម ដើម្បីចៀសវាសកុំឱ្យការប៉ះទង្គិចឡើងកម្តៅ ត្រូវសម្រេចការឈប់បាញ់គ្នាក្នុងតំបន់ហ្កាហ្សាដើម្បីសម្រេចបាននូវការដែលប៉ាឡេស្ទីនកសាងប្រទេសដោយឯករាជ្យតាមយៈ “ ដំណោះស្រាយរដ្ឋពីរ “នៅទីបំផុត។  ភាគីចិនបានប្រកាន់ខ្ជាប់ជំហរយុត្តិធម៌និងសត្យានុម័តក្នុងបញ្ហាប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ហ្ស៊កដានីមានឆន្ទៈរក្សាការប្រាស្រ័យទាក់ទងជាមួយភាគីចិន រំពឹងនិងជឿជាក់ថាភាគីចិននឹងដើរតួនាទីសំខាន់ក្នុងការជំរុញការឈប់បាញ់គ្នា។

        លោក Wang Yi បានថ្លែងថា ភាគីចិនមានឆន្ទៈរក្សាការទាក់ទងនិងកិច្ចសម្របសម្រួលជាមួយភាគីហ្ស៊កដានី ដើម្បីរួមគ្នាជំរុញឱ្យបណ្តាភាគីពាក់ព័ន្ធផ្តោតលើសភាពការណ៍ទូទៅនៃសន្តិភាព ឈប់ធ្វើសកម្មភាពណាដែលនាំឱ្យស្ថានការណ៍ឡើងកម្តៅ  និងរៀបចំការចរចាអំពីការឈប់បាញ់គ្នាឡើងវិញក្នុងពេលឆាប់ៗ។ ភាគីចិននឹងបន្តឈរយ៉ាងមុតមាំនៅជាមួយបណ្តាប្រទេសអារ៉ាប់ គាំទ្រកិច្ចខិតខំទាំងឡាយដែលមានអំណោយផលដល់ការឈប់បាញ់ដោយគ្រប់ជ្រុងជ្រោយជារៀងរហូតក្នុងតំបន់ហ្កាហ្សា ចៀសវាងកុំឱ្យការប៉ះទង្គិចឡើងកម្តៅថែមទៀត ដើម្បីជំរុញឱ្យសភាពការណ៍នៅមជ្ឈិមបូព៌ាមានភាពធូរស្រាល៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស