ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពីររបស់ចិនទម្លាក់ថវិកាជួយសង្គ្រោះមជ្ឈិមម្តងទៀតក្នុងទំហំ ៤៦៥ លានយាន់ប្រាក់ចិន មូលធនជួយសង្គ្រោះខាងធារាសាស្ត្រចំនួន ៦៤៩ លានយាន់ប្រាក់ចិនត្រូវបានចែកចាយដល់តំបន់រងគ្រោះ
2024-08-07 16:25:26cri
Share with:

     សំដៅចំពោះគ្រោះទឹកជំនន់និងគ្រោះ មហន្តរាយភូគព្ភសាស្រ្តដ៏ធ្ងន់ធ្ងរដែលកើតឡើងនៅតំបន់ភាគឦសាន ខេត្តហ៊ូណាននិងខេត្តស្រានស៊ីជាដើម ក្រសួងហិរញ្ញវត្ថុនិងក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេស ចិនបានទម្លាក់ថវិកាជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិទំហំ ៤៦៥ លានយាន់ប្រាក់ចិនម្តងទៀតសម្រាប់គាំទ្រដល់ការងារជួយសង្គ្រោះបន្ទាន់នៅខេត្តចំនួន ៧ ដូចជាខេត្តលាវនីង ខេត្តជីលីន ខេត្តហីឡុងជាំង ខេត្តហ៊ូណាននិងខេត្តស្រានស៊ីជាដើម ដើម្បីផ្តល់ជម្រកដល់មហាជនរងគ្រោះដោយសមរម្យ កាត់បន្ថយឱ្យបានជាអតិបរមានូវការខាតបង់ដែលបណ្តាលមកពីគ្រោះមហន្តរាយ ក៏ដូចជាស្តារផលិតកម្មនិងជីវភាពរស់នៅជាប្រក្រតីឡើងវិញ។

      ដើម្បីឆ្លើយតបយ៉ាងសកម្មនឹងស្ថានភាពប្រយុទ្ធប្រឆាំងគ្រោះទឹកជំនន់ ព្រមនិងជួយសង្គ្រោះគ្រោះមហន្តរាយដែលមានភាពតានតឹងនិងស្មុគ្រស្មាញនាពេលបច្ចុប្បន្ននេះ នៅថ្ងៃទី ៦ ខែសីហា ក្រសួងហិរញ្ញវត្ថុនិងក្រសួងធារាសាស្ត្របានទម្លាក់ថវិកាជួយសង្គ្រោះគ្រោះមហន្តរាយផ្នែកធារាសាស្រ្តនៃហិញ្ញវត្ថុមជ្ឈិមទំហំ ៦៤៩ លានយាន់ប្រាក់ចិន ដើម្បីគាំទ្រខេត្តចំនួន ១៤ ដូចជាខេត្តលាវនីង ខេត្តជីលីន ជាដើមដើម្បីធ្វើការងារបង្ការគ្រោះទឹកជំនន់ និងព្យុះទីហ្វុង និងជួយសង្គ្រោះគ្រោះមហន្តរាយឱ្យបានល្អ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស