ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងកម្លាំងHezbollah លីបង់ប្រើដ្រូវវាយប្រហារចំពោះភាគខាងជើងអ៊ីស្រាអែលបណ្តាលឱ្យមនុស្សប៉ុន្មាននាក់រងរបួស
2024-08-07 16:31:56cri
Share with:

       កងកម្លាំងការពារជាតិអ៊ីស្រាអែលបានផ្សាយសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែសីហាថា  ថ្ងៃដដែល ដ្រូនជាច្រើនគ្រឿងបានបាញ់ប្រហារពីដែនដីលីបង់មកកាន់ដែនដីអ៊ីស្រាអែល ដែលបានបណ្តាលឱ្យជនស៊ីវិលប៉ុន្មាននាក់នៅក្រុងNahariya  ដែលជាទីក្រុងព្រំដែនអ៊ីស្រាអែលរងរបួស។

     សូមបញ្ជាក់ថា បន្ទាប់ពីប៉ាឡេស្ទីននិងអ៊ីស្រាអែលផ្ទុះការប៉ះទង្គិចជុំថ្មីកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក កងកម្លាំង Hezbollah នៃលីបង់បានវាយប្រហារជាច្រើនលើកចំពោះភាគខាងជើងអ៊ីស្រាអែលនិងទីទួល Golan ដែលអ៊ីស្រាអែលកាន់កាប់ ចំណែកកងទ័ពអ៊ីស្រាអែលបានសងសឹកដោយវាយប្រហារតាមអាកាសនិងគ្រាប់ផ្លោងចំពោះភាគខាងត្បូងលីបង់។ ការប៉ះទង្គិចនៅព្រំដែនភាគីទាំងពីរបានអូសបន្លាយមកដល់បច្ចុប្បន្ន  ពលរដ្ឋដែលរស់នៅតំបន់ភាគខាងត្បូងលីបង់និងតំបន់ភាគខាងជើងអ៊ីស្រាអែលយ៉ាងច្រើនបានជម្លៀសចេញហើយ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស