អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីស្ថានការណ៍នៅប្រទេសបង់ក្លាដែស
2024-08-07 15:14:26cri
Share with:
មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា លោកស្រីSheikh Hasinaនាយករដ្ឋមន្ត្រីបង់ក្លាដែសបានសុំលាលែងពីមុខតំណែង តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?
អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ភាគីចិនបានតាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍នៅបង់ក្លាដែស។ក្នុងនាមជាប្រទេសជិតខាងដ៏មេត្រីភាពនិងជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាគីចិនសង្ឃឹមដោយស្មោះថា ប្រទេសបង់ក្លាដែសអាចស្តារស្ថិរភាពសង្គមឡើងវិញក្នុងពេលឆាប់ៗ៕