ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជប៉ុននិងហូឡង់ប្រកាសពីការព្រមានកុំឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់អ៊ីស្រាអែល
2024-08-07 11:05:35cri
Share with:

      ថ្ងៃទី ៦ ខែសីហា ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីប្រកាសដោយដំឡើងកម្រិតគ្រោះថ្នាក់នៅអ៊ីស្រាអែលដល់កម្រិតទី ៣ ពោលគឺកម្រិតខ្ពស់ទី ២ ក្នុងចំណោមកម្រិតគ្រោះថ្នាក់ទាំងអស់ ដើម្បីអំពាវនាវឱ្យពលរដ្ឋខ្លួនកុំធ្វើដំណើរទៅកាន់អ៊ីស្រាអែល។

      ក្នុងថ្ងៃដដែល ក្រសួងការបរទេសហូឡង់ក៏បានប្រកាសការព្រមានពណ៌ក្រហមខាងការធ្វើទេសចរណ៍នៅអ៊ីស្រាអែលផងដែរ ដោយបានអំពាវនាវឱ្យពលរដ្ឋខ្លួនកុំធ្វើដំណើរទៅកាន់អ៊ីស្រាអែល ខណៈពេលដែលស្នើឱ្យពលរដ្ឋហូឡង់ដែលរស់នៅអ៊ីស្រាអែលចាកចេញពីអ៊ីស្រាអែលក្រោមលក្ខខណ្ឌមានសុវត្ថិភាព៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស