ស្ថានទូតនិងស្ថានកុងស៊ុលចិនប្រចាំនៅអង់គ្លេសបានចេញសេចក្តីប្រកាសនៅថ្ងៃទី ៧ ខែសីហា ដោយបានក្រើនរំលឹកដល់ពលរដ្ឋចិននៅអង់គ្លេស រួមទាំងអ្នកទេសចរចិនឲ្យបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ។
សេចក្តីប្រកាសបានបញ្ជាក់ថា ថ្មីៗកន្លងទៅនេះ ភាពចលាចរនិងហេតុការណ៍សន្តិសុខសង្គមបានកើតឡើងនៅកន្លែងជាច្រើនរបស់អង់គ្លេស ។ ស្ថានទូតនិងស្ថានកុងស៊ុលចិនប្រចាំនៅអង់គ្លេសសូមក្រើន រំលឹកជាថ្មីម្ដងទៀតដល់ពលរដ្ឋចិននៅអង់គ្លេស រួមទាំងអ្នកទេសចរចិនផងឲ្យយកចិត្តទុកដាក់លើស្ថានការណ៍សន្តិសុខក្នុងតំបន់និងជៀសវាងការធ្វើដំណើរទៅកាន់ទីកន្លែងដែលកើតមានហេតុការណ៍ ។ សូមតាមដានដោយទាន់ពេលវេលាចំពោះការក្រើនរំលឹកអំពីបញ្ហាសុវត្ថិភាពស្ថានទូតនិងស្ថានកុងស៊ុលចិនចេញប្រកាសជាបន្តបន្ទាប់និងបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពយ៉ាងប្រាកដប្រជា ។បើមានករណីអាសន្ន ត្រូវទូរស័ព្ទទៅសុំជំនួយពីប៉ូលិសឱ្យទាន់ពេលវេលា ហើយទាក់ទងទៅស្ថានទូតឬស្ថានកុងស៊ុលចិននៅប្រទេសអង់គ្លេស ៕