ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនក្រើនរំលឹកពលរដ្ឋចិនកុំឱ្យធ្វើដំណើរទៅកាន់លីបង់ក្នុងមួយរយៈពេលថ្មីៗនេះ
2024-08-07 15:13:48cri
Share with:

នាពេលថ្មីៗនេះ ការប៉ះទង្គិចនៅតាមតំបន់ព្រំដែនលីបង់និងអ៊ីស្រាអែលបានឡើងកម្តៅជាបន្តបន្ទាប់ ក្រុងបេរូត រដ្ឋធានីប្រទេសលីបង់បានកើតមានករណីរងការវាយប្រហារពីដែនអាកាស បណ្តាលឱ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួស។បច្ចុប្បន្ន ស្ថានការណ៍សន្តិសុខនៅលីបង់មានភាពម៉ឺងម៉ាត់និងស្មុគស្មាញ។

ក្រសួងការបរទេសចិននិងស្ថានទូតចិនប្រចាំនៅលីបង់បានក្រើនរំលឹកពលរដ្ឋចិនឱ្យតាមដានពីដំណើរវិវវឌ្ឍនៃស្ថាការណ៍ក្នុងតំបន់ ចៀសវាងធ្វើដំណើរទៅកាន់លីបង់ក្នុងរយៈពេលថ្មីៗនេះ ចំណែកពលរដ្ឋនិងស្ថាប័នចិននៅលីបង់ត្រូវបង្កើនប្រុងប្រយ័ត្នខ្ពស់។ប្រសិនបើជួបស្ថានភាពជាបន្ទាន់ ត្រូវសុំជំនួយពីអាជ្ញាធរប៉ូលិសជាបន្ទាន់និងទាក់ទងជាមួយស្ថានទូតចិនប្រចាំនៅលីបង់។

អនុលោមតាមស្ថានការណ៍ពិសេសនាពេលបច្ចុប្បន្ននេះ ប្រសិនបើពលរដ្ឋចិននៅតែទទូចធ្វើដំណើរទៅកាន់លីបង់បន្ទាប់ពីការប្រកាសពីសេចក្តីក្រើនរំលឹកនេះ គឺមានលទ្ធភាពប្រឈមមុខនឹងហានិភ័យខ្ពស់បង្គួរ ហើយប្រហែលមិនអាចទទួលបានជំនួយដោយទាន់ពេលវេលា៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស