តាមដំណឹងនៃទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលចេញផ្សាយនាថ្ងៃទី៥ខែសីហាឆ្នាំ២០២៤បានឱ្យដឹងថា ថ្ងៃដដែលពេលជួបជាមួយលោក Sergey Kuzhugetovich Shoigu លេខាធិការនៃគណៈកម្មាធិការសន្តិសុខសហព័ន្ធរុស្ស៊ីដែលបំពុងបំពេញទស្សនកិច្ចនៅក្រុងតេហេរ៉ង់ រដ្ឋធានីអ៊ីរ៉ង់ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់បានថ្លែងថា រុស្ស៊ីគឺជាដៃគូយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ការពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៊ីគឺជាការងារជាអាទិភាពនៃគោលនយោបាយការទូតរបស់អ៊ីរ៉ង់។
លោក Pezeshkian បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអ៊ីរ៉ង់និងរុស្ស៊ីក្នុងកិច្ចការតំបន់និងអន្តរជាតិគឺមានសារសំខាន់ណាស់ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការបង្កើតពិភពលោកពហុប៉ូលនឹងមានអំណាយផលសម្រាប់ការជំរុញសន្តិភាពនិងសន្តិសុខសកល។
ជាការឆ្លើយតប លោក Shoigu បានថ្លែងថា អ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តចាយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់រុស្ស៊ីនៅក្នុងតំបន់នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យសុទ្ធតែកំពុងវិវឌ្ឍទៅមុខ។ភាគីរុស្ស៊ីមានឆន្ទៈពន្លឿនការសម្រេចបាននូវគម្រោងដែលសហប្រតិបត្តិការជាមួយអ៊ីរ៉ង់៕