ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មូលដ្ឋានកងទ័ពជើងអាកាសមួយតំបន់ភាគខាងលិចអ៊ីរ៉ាក់ដែលមានកងទ័ពអាមេរិកប្រចាំការបាងរងការវាយប្រហារពីគ្រប់រ៉ុក្កែត
2024-08-06 15:03:13cri
Share with:

ថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ យោងតាមឥស្សជនកងទ័ពអ៊ីរ៉ាក់បានឱ្យដឹងថា យប់ថ្ងៃដដែលមូលដ្ឋានកងទ័ពជើងអាកាស Asad នៅខេត្ត Al Anbar តំបន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់ដែលមានកងទ័ពអាមេរិកប្រចាំការបានរងការវាយប្រហារពីគ្រាប់រ៉ុក្កែតចំនួន៤គ្រាប់តែគ្មានមនុស្សស្លាប់បាត់បង់ជីវិត។


មន្ត្រីនៃបញ្ជាការដ្ឋានប្រតិបត្តិការខេត្តAl Anbarបានប្រាប់អ្នកសារព័ត៌មានថា យប់ថ្ងៃទី៥ខែសីហាក្រុមប្រដាប់អាវុធដែលមិនស្គាល់អត្តសញ្ញាណបានបាញ់គ្រាប់រុ៉ក្កែតចំនួន៤គ្រាប់ទៅលើមូលដ្ឋានកងទ័ពជើងអាកាសAlad ក្នុងនោះមាន២គ្រាប់ត្រូវប្រព័ន្ធការពារអាកាសបាញ់ទម្លាក់ ២គ្រាប់ទៀតធ្លាក់នៅបរិវេណខាងក្រៅនៃមូលដ្ឋានទ័ព។កងទ័ពសន្តិសុខអ៊ីរ៉ាក់បានចាត់ប្រតិបត្តិការត្រួតពិនិត្យនៅជំវិញមូលដ្ឋានដើម្បីរុករកអ្នកវាយប្រហារ។


គិតរហូតដល់ពេលនេះ នៅមិនទាន់មានអង្គការឬបុគ្គលណាប្រកាសថាបានបង្កការវាយប្រហារលើកនេះនោះទេ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស