ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យន្តហោះចិន C919 ចាប់ផ្តើមហោះហើរខ្សែផ្លូវក្រុងប៉េកាំង-ខេត្តស្រានស៊ី
2024-08-06 16:29:37cri
Share with:

      ក្រុមហ៊ុនអាកាសចរណ៍ China Eastern ដែលជាក្រុមហ៊ុនអាកាសចរណ៍ដំបូងបង្អស់លើពិភពលោកដែលប្រើយន្តហោះចិន C919  បានបើកខ្សែផ្លូវហោះហើរថ្មីនៃយន្តហោះប្រភេទនេះពីថ្ងៃទី៥ ខែសីហាតទៅ ដែលធ្វើដំណើរទៅមករវាងក្រុងXi` an- ក្រុងប៉េកាំង។ នេះជាខ្សែផ្លូវហោះហើរពាណិជ្ជកម្មតាមពេលកំណត់ទី៥នៃយន្តហោះ C919 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern  ខ្សែផ្លូវហោះហើរផ្សេងទៀតមានដូចជា ការហោះហើររវាងក្រុងសៀងហៃ-ក្រុងChengdu, រវាងក្រុងសៀងហៃ- ក្រុងប៉េកាំង, រវាងក្រុងសៀងហៃ-ក្រុងXi`an  និងរវាងក្រុងសៀងហៃ-ក្រុងក្វាងចូវ។

      ចាប់ពីយន្តហោះចិន C919 ផ្តល់សេវាពាណិជ្ជកម្មជាផ្លូវការកាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៣ មក   យន្តហោះC919 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern បានកើនដល់ ៧ គ្រឿង ។ បច្ចុប្បន្នជារយៈពេលសំខាន់នៃការធានាដល់ការសេវាដឹកអ្នកដំណើរក្នុងវិស្សមកាលរដូវក្តៅ យន្តហោះC919 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern នឹងបន្តបោះជំហានទៅកាន់គោលដៅប្រតិបត្តិដោយទ្រង់ទ្រាយធំ៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស