លោក Dai Bing តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហរប្រជាជាតិបានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យពិភាក្សានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីបញ្ហាពាក់ព័ន្ធនឹងស៊ូដង់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិនាថ្ងៃទី៥ ខែសីហាថា ពេលដោះស្រាយការស៊ើបអង្កេតសំណុំរឿងពាក់ព័ន្ធនឹងសភាពការណ៍នៅតំបន់ដាហ្វួរ តុលាការព្រហ្មទណ្ឌអន្តរជាតិត្រូវបន្តប្រកាន់ខ្ជាប់«លក្ខន្តិកៈទីក្រុងរ៉ូម» និងការប្រគល់សិទ្ធិនៃក្រុមប្រឹក្សាសន្តិសុខ គោរពម៉ឺងម៉ាត់នូវគោលការណ៍យុត្តាធិការបន្ថែម អនុវត្តសិទ្ធិដោយឯករាជ្យ សត្យានុម័ត យុត្តិធម៌និងតាមច្បាប់ ដើម្បីគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាពប្រព័ន្ធតុលាការនិងកង្វល់សមហេតុផលរបស់ស៊ូដង់។
លោកបានបន្តថា គោលជំហររបស់ចិនអំពីតុលាការព្រហ្មទណ្ឌអន្តរជាតិគឺមិនដែលកែប្រែទេ។ ភាគីចិនសង្ឃឹមថាពេលដោះស្រាយករណីក្តៅអន្តរជាតិនិងក្នុងតំបន់ តុលាការព្រហ្មទណ្ឌគួរចៀសវាសការធ្វើនយោបាយនីយកម្មនិងប្រើស្តង់ដារពីរ ហើយអនុវត្តច្បាប់អន្តរជាតិដោយមានតម្លាភាព ដើម្បីដើរតួនាទីមានលក្ខណៈស្ថាបនាយ៉ាងប្រាកដប្រជា៕