ថ្ងៃទី៤ខែសីហាឆ្នាំ២០២៤ សួនរុក្ខជាតិWuhanនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានរៀបចំសកម្មភាពកម្សាន្ត«កុមារអង្គុយលើស្លឹកព្រលឹតយក្ស»មានកុមារាកុមារីជាង១០០នាក់ដែលមានទម្ងន់ក្រោម៣៥គីឡូក្រាមបានដាក់វេនគ្នាទៅអង្គុយលើកស្លឹកព្រលឹតយក្ស ដើម្បីដកបទពិសោធដែលអង្គុយលើស្លឹកព្រលឹតយក្សហាត់ដូចជាការជិះទូកបណ្តែតលើផ្ទៃទឹក។តាមការរៀបរាប់បានឱ្យដឹងថា ព្រលឹតយក្សគឺជារុក្ខជាតិដែលមានស្លឹកធំជាងគេក្នុងចំណោមរុក្ខជាតិដែលមានផ្ការីកក្នុងទឹក អង្កត់ផ្ចិតនៃស្លឹកវែងជាងគេអាចមានដល់ទៅជាង៣ម៉ែត្រស្លឹកព្រលឹតយក្សដែលលូតបានល្អអាចផ្ទុកទម្ងន់បានពី៦០ដល់៧០គីឡូក្រាម៕