ថ្ងៃទី៥ ខែសីហា កងទ័ពនីហ្សេបានចេញសេចក្តីប្រកាសថា កងទ័ពអាមេរិកបានបិទមូលដ្ឋានកងទ័ពជើងអាកាសAgadez ដែលស្ថិតនៅភាគខាងជើងប្រទេសនីហ្សេក្នុងថ្ងៃដដែល។នេះជាសញ្ញាបង្ហាញថា អាមេរិកសម្រេចបានបញ្ចប់ការដកទ័ពចេញពីនីហ្សេ។
អាមេរិកបានចាប់ផ្តើមបោះទ័ពនៅនីហ្សេនៅឆ្នាំ២០១៣។ខែមីនា ឆ្នាំ២០២៤ រដ្ឋាភិបាលអន្តរកាលនីហ្សេបានប្រកាសថា នឹងបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកយោធាជាមួយអាមេរិក ដោយសារកិច្ចព្រមព្រៀងនេះជាការ “បង្ខំ”ពីភាគីអាមេរិក។ថ្ងៃទី១៩ ខែឧសភា នីហ្សេនិងតំណាងក្រសួងការពារជាតិអាមេរិកបានចេញផ្សាយសេចក្តីប្រកាសរួមថា ភាគីទាំង២បានយល់ព្រមជាឯកឆន្ទថា កងទ័ពអាមេរិកនឹងដកចេញទាំងស្រុងពីទឹកដីនីហ្សេយ៉ាយូរបំផុតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ថ្ងៃទី៧ ខែកក្កដា នីហ្សេនិងក្រសួងការពារជាតិអាមេរិកបានប្រកាសថា អាមេរិកបានដកទ័ពចេញពីមូលដ្ឋានកងទ័ពជើងអាកាស១០១Niameyរួចហើយ៕