ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zhai Juan បេសកជនពិសេសទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ារបស់រដ្ឋាភិបាលចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Bruelhart បេសកជនពិសេសទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ារបស់ស្វ៊ីស
2024-08-06 10:59:58cri
Share with:

      ថ្ងៃទី ៥ ខែសីហា  លោក Zhai Juan បេសកជនពិសេសទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ារបស់រដ្ឋាភិបាលចិនបានជួប សន្ទនាតាមទូរស័ព្ទជាមួយលោក Bruelhart បេសកជនពិសេសទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ារបស់ស្វ៊ីសដោយតាមការណាត់។

      លោក Bruelhart បានសម្តែងការអបអរសាទរនិងកោតសរសើរចំពោះភាគីចិនដែលបានជួយសម្រុះសម្រួលដោយជោគជ័យឱ្យក្រុមចំនួន ១៤ របស់ប៉ាឡេស្ទីនធ្វើកិច្ចសន្ទនាផ្សះផ្សាគ្នានៅក្រុងប៉េកាំង និងបានរួមគ្នាចុះហត្ថលេខាលើ«សេចក្តីប្រកាសក្រុងប៉េកាំងស្តីពីការបញ្ចប់ភាពបែកបាក់និងបង្កើនសាមគ្គីភាពរវាងជនជាតិប៉ាឡេស្ទីន» ហើយគូសបញ្ជាក់ថា ស្វ៊ីសមានជំហរដូចគ្នានឹងចិនលើបញ្ហាផ្សាះផ្សាគ្នាផ្ទៃក្នុងរបស់ប៉ាឡេស្ទីន ដោយសម្គាល់ឃើញថា ការដែលក្រុមនានានៃប៉ាឡេស្ទីនមានជំហរឯកភាព និងមានឆន្ទៈដូចគ្នាជាបុរេលក្ខខណ្ឌសម្រាប់ការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ និងដោះស្រាយបញ្ហាប៉ាឡេស្ទីន។ រំពឹងថាអាចរក្សាការផ្លាស់ប្តូរជាមួយភាគីចិនអំពីបញ្ហានេះ។

      លោក Zhai Juan បានលើកឡើងថា ភាគីចិនរំពឹងទុកយ៉ាងស្មោះថា ក្រុមនានារបស់ប៉ាឡេស្ទីនអាចសម្រេចបាននូវសាមគ្គីភាពនិងការបង្រួបបង្រួមជនជាតិនិងការបង្កើតរដ្ឋដោយឯករាជ្យក្នុងពេលឆាប់ៗដោយ ឈរលើមូលដ្ឋាននៃការផ្សាះផ្សាផ្ទៃក្នុង។ ភាគីចិនសូមកោតសរសើរចំពោះភាគីស្វ៊ីសដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ការអនុវត្តដំណោះរដ្ឋពីរ ចិនមានឆន្ទៈធ្វើការជាមួយស្វ៊ីសដើម្បីបន្តរួមចំណែកយ៉ាងសកម្មសម្រាប់ការជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស