ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីបានជាប្រជាជនចិននិយមចូលចិត្តហាត់ប្រាណតាមចង្វាក់ភ្លេងចាក់តាមមេក្រូ
2024-08-06 10:05:33cri
Share with:


នឹកស្មានមិនដល់ទេថា  «បទភ្លេង» ដែលមានប្រជាប្រិយភាពជាងចិតសិបឆ្នាំក្នុងប្រទេសចិនគឺបទភ្លេងហាត់ប្រាណក្នុងសម័យខុសៗគ្នាដែលចាក់តាមមេក្រូ។  ពីឆ្នាំ ១៩៤៩ មក ប្រទេសចិនដ៏ថ្មីសន្លាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ  ហេតុនេះហើយបានជាសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានគេហៅថា «ប្រទេសចិនថ្មី» ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីការចងចាំនៃយុគសម័យមួយរបស់ប្រជាជាតិចិននោះគឺការហាត់ប្រាណតាមចង្វាក់ភ្លេងដែលចាក់តាមមេក្រូ

ពីចុងឆ្នាំ ១៩៥១ មក  នៅតាមសាលារៀន រោងចក្រ ផ្លូវនិងជនបទ នៃតំបន់នានារបស់ប្រទេសចិនតែងតែស្តាប់លឺភ្លេងដែលចាក់តាមមេក្រូ  ដើម្បីឱ្យពលរដ្ឋចូលរួមហាត់ប្រាណ។   ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ការហាត់ប្រាណតាមចង្វាក់ភ្លេងដែលចាក់តាមមេក្រូដែលមានភាពស្រួលអាចហាត់នៅចន្លោះម៉ោងធ្វើការ  កាយវិការស្រួលហាត់និងមានរយ:ពេលហាត់មិនដល់ ៥ នាទី ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជនចិនគ្រប់ទិសទី។

ស្របតាមការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គមចិន  ក្នុងរយៈពេលប្រហែលពាក់កណ្តាលសតវត្សរ៍ ចំនួនប្រជាជនរបស់ចិនបានកើនឡើងដល់ ១ ពាន់៤០០លាននាក់ ចំណែកអាយុកាលរំពឹងទុកជាមធ្យមនៃមនុស្សម្នាក់ៗបានកើនពី 35 ឆ្នាំ ឡើងដល់78 ឆ្នាំ។  ហេតុអ្វីបានជាប្រជាជនចិនជំនាន់នីមួយៗមានការគាំទ្រដូចគ្នាចំពោះការហាត់ប្រាណតាមចង្វាក់ភ្លេងដែលចាក់តាមមេក្រូ? ការប្រែប្រួលនៃអាយុកាលជាការបញ្ជាក់មួយ។

 

តើសុខភាពរបស់ប្រជាជនសំខាន់ដល់កម្រិតណា? ពាក្យស្លោកអំពីសារៈសំខាន់នៃការហាត់ប្រាណដែលលើកឡើងដោយលោក ម៉ៅ សេទុង ថា  «អភិវឌ្ឍកីឡានិងការហាត់ប្រាណ  ដើម្បីបង្កើនសុខភាពប្រជាជន» មានប្រជាប្រិយភាពមកដល់សព្វថ្ងៃនេះ។  កាលនោះ ប្រទេសចិនថ្មីដែលទើបបង្កើតឡើងបានតែ២០ថ្ងៃប៉ុណ្ណោះ ក៏បានកោះធ្វើមហាមីទ្ទីងតំណាងបុគ្គលិកការងារកីឡាទូទាំងប្រទេស។

ខួប ១០ ឆ្នាំនៃការបង្កើតប្រទេសចិនថ្មី  ត្រូវចំសប្តាហ៍នៃថ្ងៃបុណ្យសែនលោកខែ  ការប្រកួតកីឡាទូទាំងប្រទេសចិនលើកដំបូងបានធ្វើឡើងនៅរដ្ឋធានីប៉េកាំង  ដែលវិញ្ញាសាកីឡាមានលក្ខណ:ពិសេសណាស់មានដូចជា  ការលោតឆត្រយោងនិងការវាយទូរសារជាដើម។

«ងើបចេញពីទ្វីបអាស៊ី ឆ្ពោះទៅកាន់ពិភពលោក» ប្រទេសចិនដែលបានធ្វើកំណែទម្រង់និងបើកទូលាយបានត្រឡប់មកកាន់ឆាកប្រកួតកីឡាអន្តរជាតិវិញ។

ក្រោយឆ្នាំ២០០៨ ដែលចិនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិករដូវក្តៅ  ថ្ងៃទី ខែសីហាត្រូវបានកំណត់ជាទិវាមហាជនចូលរួមហាត់ប្រាណរបស់ប្រទេសចិន។


លោក Xi Jinping  យកចិត្តទុកដាក់លើការជំរុញសុខភាពរបស់ប្រជាជន


សួនតូចក្បែរផ្ទះ, ការហាត់ប្រាណក្នុងរង្វង់ដើរចម្ងាយ 15 នាទី ,  តុកីឡាពីងប៉ុងតាមសហគមន៍ ,  ទីធ្លាហាត់ប្រាណនៅក្រោមស្ពានអាកាស,  កែច្នៃសំណង់រោងចក្រចាស់ៗដែលលែងប្រើឱ្យក្លាយជាសួនកីឡា ។ល។  ប្រទេសចិនដែលមានចំនួនប្រជាជនច្រើន ទំហំដីគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗតិចៗ   មានតែខំកែច្នៃទីតាំងទំនេរតូចតាចក្បែរខ្លួនឱ្យក្លាយជាទីកន្លែងដែលអាចហាត់ប្រាណបានដើម្បីបំពេញតម្រូវការរបស់មហាជន  នេះប្រហែលទទួលបានបទពិសោធពីការហាត់ប្រាណតាមចង្វាក់ភ្លេងដែលចាក់តាមមេក្រូក្នុងសង្គមអតីតកាល

«សន្ទស្សន៍សំខាន់បំផុតនៃការធ្វើទំនើបកម្មគឺសុខភាពរបស់ប្រជាជន ដែលជាមូលដ្ឋាននៃជីវភាពរស់នៅដែលមានសុភមង្គលនិងភាពសប្បាយរីករាយ ។»  ----លោក Xi Jinping ប្រមុខរដ្ឋចិនយកចិត្តទុកដាក់លើការជំរុញសុខភាពរបស់ប្រជាជន។ កាលពីយុវវ័យ លោកលេងកីឡាបាល់ទាត់និងជិះស្គីជាញឹកញាប់ ចាប់ពីចូលបម្រើការងារមក លោកបន្តទម្លាប់ហាត់ប្រាណហែលទឹកនិងឡើងភ្នំ។

អាចនិយាយបានថាការហាត់ប្រាណឱ្យសុខភាពមាំមួនក៏ជាការចូលរួមគាំទ្រការធ្វើទំនើបកម្មរបស់ប្រទេសជាតិដែរ បើតាមការស្នើនៃអង្គការសុខភាពពិភពលោក  ដើម្បីទទួលបានផលប្រយោជន៍ពីសុខភាពល្អ  មួយថ្ងៃៗយើងគួរហាត់ប្រាណយ៉ាងហោចណាស់ ២០ នាទី  ---

តើថ្ងៃនេះ លោកអ្នកហាត់ប្រាណហើយឬនៅ?


អ្នកបកប្រែ:邓倩
ប្លុកពិសេស