លោក Waker-Uz-Zaman មេបញ្ជាការកងទ័ពជើងគោកបង់ក្លាដែសបានថ្លែងសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃទី៥ ខែសីហាថា លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីនៃប្រទេសនេះបានលាលែងពីមុខតំណែងនៅថ្ងៃដដែល ភាគីយោធានឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្នុងពេលឆាប់ៗដើម្បីគ្រប់គ្រងប្រទេស។
លោកបានអំពាវនាវឱ្យប្រជាជនបង់ក្លាដែសរក្សាភាពអត់ធ្មត់និងរួមគ្នាថែរក្សាសន្តិភាពជាតិនិងសណ្តាប់ធ្នាប់ជាតិ លោកបានសង្កត់ធ្ងន់ថានឹងស៊ើបអង្កេតចំពោះករណីអំពើហិង្សាដែលកើតឡើងនាពេលថ្មីៗនេះ។
ថ្ងៃដដែល យោធាបង់ក្លាដែសបានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីក្រុងDhaka នឹងបិទរយៈពេល៦ម៉ោង៕