លោក GanYu អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងថា ចាប់ពីថ្ងៃទី ៣ ខែសីហាមក នាវាយាមល្បាតនៃមន្ទីរនេសាទនិងជលផលហ្វីលីពីននិងទូកនេសាទប៉ុន្មានគ្រឿងរបស់ហ្វីលីពីនបានប្រមូលផ្តុំគ្នានៅក្បែរនាវាឆ្មាំសមុទ្រហ្វីលីពីនលេខ 9701 ដែលបរចូលចតដោយខុសច្បាប់នៅក្បែរថ្មប៉ប្រះទឹក Xianbin របស់ប្រទេសចិន ។ឆ្មាំសមុទ្រចិនបានតាមឃ្លាំមើលតាមច្បាប់និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha និងដែនសមុទ្រនៅក្បែរនោះ ក្នុងនោះក៏បូករួមទាំងថ្មប៉ប្រះទឹក Xianbin ផង ។ នាវាហ្វីលីពីនចូលចតចោលនៅថ្មប៉ប្រះទឹក Xianbin បានបំពានអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ចិន បានល្មើសនឹងសេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីនៅសមុទ្រចិនខាងត្បូង បានបំផ្លាញសន្តិភាពនិងស្ថិរភាពនៃសមុទ្រចិនខាងត្បូង។ ឆ្មាំសមុទ្រចិននឹងការពារសិទ្ធិនិងអនុវត្តច្បាប់ជាប្រក្រតីនៅដែនសមុទ្ររបស់ចិនតាមផ្លូវច្បាប់ ក៏ដូចជាគាំពារយ៉ាងដាច់ខាតនូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន៕