ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការជំនួយមនុស្សធម៌ស៊ូដង់បដិសេធពីការកើតមានទុរ្ភិក្សនៅជំរំជនភៀសខ្លួនZamzam
2024-08-05 16:38:09cri
Share with:

    ថ្ងៃទី៤ ខែសីហា គណៈកម្មការជំនួយមនុស្សធម៌ស៊ូដង់បានចេញសេចក្តីថ្លែងការណ៍ដោយបដិសេធថា មិនកើតមានទុរ្ភិក្សនៅជំរំជនភៀសខ្លួនZamzamក្នុងរដ្ឋDarfurខាងជើងដែលស្ថិតនៅភាគខាងលិចស៊ូដង់នោះទេ។


សេចក្តីថ្លែងការណ៍បានបង្ហាញថា បណ្តាញប្រព័ន្ធព្រមានគ្រោះទុរិ្ភក្សUSAIDរបស់អាមេរិកបានចេញរបាយការណ៍នៅថ្ងៃទី១ ខែសីហា ថា មានគ្រោះទុរ្ភិក្សកើតឡើងនៅជំរុំជនភៀសខ្លួនZamzam នេះគឺមិនស្របទៅនឹងការពិតនោះទេ ស្ថានភាពពិតនៅជំរំជនភៀសគឺមិនទាន់ឈានដល់លក្ខខណ្ឌត្រូវប្រកាសពីគ្រោះទុរ្ភិក្សឡើយ។យោងតាមរបាយការណ៍ដែលចេញផ្សាយដោយគណៈកម្មការជំនួយមនុស្សធម៌រដ្ឋDarfurភាគខាងជើងកាលពីថ្ងៃទី៣ ខែសីហាឱ្យដឹងថា ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលនិងអង្គការអន្តរជាតិមួយចំនួនបានធ្វើទស្សនកិច្ចរួមទៅកាន់ជំរំជនភៀសខ្លួនZamzamនាថ្ងៃទី២៣ ខែកក្កដា ហើយមើលឃើញថា ស្ថានភាពមនុស្សធម៌នៅជំរំជនភៀសខ្លួនមានស្ថិរភាពជាទូទៅ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស