ពាក្យថា«Nayan»ក្នុងភាសាជនជាតិZhuangគឺមានន័យថា«កន្លែងដែលមានដីស្រែលើភ្នំ»។ភូមិNayanស្ថិតនៅឃុំMabangស្រុកXilinភូមិភាគស្វយ័តជនជាតិជាំងក្វាំងស៊ីប្រទេសចិនដែលមានភ្នំខ្ពស់ទឹកថ្លាផ្ទះឈើព្រៃឫស្សីដើមឈើបូរាណពោលគឺទេសភាពស្រស់ស្អាតណាស់។
ភូមិNayanបានត្រូវដាក់ចូលក្នុងបញ្ជីឈ្មោះភូមិប្រពៃណីចិន។ផ្ទះដែលពីឈើបានតភ្ជាប់ស្ទើរគ្រប់គ្រួសារដែលធ្វើឱ្យផ្ទះទាំងអស់អាចទៅមករកគ្នាដោយគ្មានរបាំង។សព្វថ្ងៃនេះ មានអ្នកភូមិជាជនជាតិZhuangជាង៦០០នាក់កំពុងរស់នៅក្នុងភូមិNayanដោយប្រកបមុខរបរត្បាញ ស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ប្រពៃណីនិងនិយាយគ្រាមភាសាប្រពៃណីជាប្រចាំ បានរក្សាទុកនូវទំនៀមទម្លាប់ប្រពៃណីជាច្រើន៕