លោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី ៤ ខែសីហាថា យន្តហោះចម្បាំង F-16 ដែលជាជំនួយពីបរទេសត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសអ៊ុយក្រែន និងបានដាក់ឱ្យប្រើប្រាស់ហើយ ។
លោក Zelenskyy បានថ្លែងថា អ្នកបើកយន្តហោះអ៊ុយក្រែនបានចាប់ផ្តើមប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីចូលរួមធ្វើសង្គ្រាម ។ ប៉ុន្តែលោកមិនបានបង្ហើបចំនួនដែលអ៊ុយក្រែនទទួលបានយន្តហោះចម្បាំងប្រភេទនេះនោះទេ ។ លោក Zelensky បានថ្លែងអំណរគុណចំពោះប្រទេសដាណឺម៉ាក ហូឡង់ សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត ។ លោកក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នចំនួនយន្តហោះចម្បាំង F-16 ដែលអ៊ុយក្រែនទទួលបានពីប្រទេសផ្សេងៗ និងចំនួនអ្នកបើកយន្តហោះចម្បាំងរបស់អ៊ុយក្រែនដែលទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសគឺនៅមិនទាន់គ្រប់គ្រាន់ទេ ។
លោក Zelensky ធ្លាប់បានអំពាវនាវឱ្យបណ្តាប្រទេសលោកខាងលិចបង្រួញពេលវេលាសម្រាប់ការបណ្តះបណ្តាលអាកាសយានិកនៃកងទ័ពអាកាសអ៊ុយក្រែននៅក្រៅប្រទេស ព្រមទាំងពង្រីកមូលដ្ឋានហ្វឹកហ្វឺន និងបង្កើនជំនួយយន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន ៕