ថ្ងៃទី៤ ខែសីហា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតវាយកូនឃ្លីលើតុផ្នែកបុរសនៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស លោក Fan Zhendong កីឡាករចិនបានយកឈ្នះលោក Truls Moregardh កីឡាករស្វីសដោយពិន្ទុ 4 ទល់នឹង 1 ដណ្តើមបានមេដាយមាសទី១របស់ខ្លួនក្នុងការប្រកួតវាយកូនឃ្លីលើតុផ្នែកបុរសនៃការប្រកួតកីឡាអូឡាំពិក លោកបានក្លាយជាកីឡាករវាយកូនឃ្លីលើតុដែលសម្រេចបាន Grand Slam ពោលគឺបានឈ្នះជើងឯកពិភពលោក, ពាន World Cup និងជើងឯកអូឡាំពិក។
មេដាយមាសអូឡាំពិកមួយគ្រឿងនេះមានសារៈសំខាន់ណាស់សម្រាប់លោក Fan Zhendong លោកបានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ក្រោយការប្រកួតថា ជើងឯកនេះបានរក្សាកេរ្តិ៍ឈ្មោះនិងឋានៈទីមួយរបស់ក្រុមកីឡាវាយកូនឃ្លីលើតុរបស់ប្រទេសចិន លោកមានអារម្មណ៍រំភើបណាស់៕