ថ្ងៃទី៥ ខែសីហា យោងតាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានឱ្យដឹងថា កូរ៉េខាងជើងបានរៀបចំពិធីប្រគល់-ទទួលប្រព័ន្ធអាវុធយុទ្ធសាស្ត្រមីស៊ីលបាលីស្ទិកស៊េរីថ្មីកាលពីថ្ងៃទី៤ ខែសីហា យានបាញ់មីស៊ីលសរុបចំនួន២៥០គ្រឿងត្រូវបានប្រគល់ទៅឱ្យកងទ័ពជួរមុខនៅតំបន់ព្រំដែន។
យោងតាមការផ្សាយដំណឹងបានឱ្យដឹងថា លោកគីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើងបានថ្លែងសុន្ទរកថាក្នុងពិធី ដោយលើកឡើងថា ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំរបស់កូរ៉េខាងជើងក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាបន្តបន្ទាប់និងជាសញ្ញាបង្ហាញពីការសម្រេចដោយជោគជ័យនូវភារកិច្ចដ៏ធំមួយក្នុងការពង្រឹងសមត្ថភាពយោធារបស់កូរ៉េខាងជើង។លោកបានសង្កត់ធ្ងន់ថា “ភាពម្ចាស់ការ សច្ចភាពនិងសន្តិភាពអាចត្រូវបានធានាការពារយ៉ាងរឹងមាំដោយពឹងផ្អែកលើកម្លាំងការពារខ្លួនដែលមិនអាចប្រៀបផ្ទឹមបាន៕