បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃជួញដូរចុងក្រោយកាលពីសប្តាហ៍មុន ផ្សារមូលបត្រក្រុងតូក្យូរបស់ប្រទេសជប៉ុនបានធ្លាក់ចុះយ៉ាងខ្លាំងម្តងទៀតនៅក្នុងការជួញដូរនៅព្រឹកថ្ងៃទី ៥ ខែសីហា ។ មធ្យមភាគសន្ទស្សន៍ Nikkei នៃភាគហ៊ុនចំនួន ២២៥ ប្រភេទបានធ្លាក់ចុះ ៤.៦៣%, នៅត្រឹមតម្លៃ ៣៤២៤៧.៥៦; សន្ទស្សន៍តម្លៃភាគហ៊ុននៃផ្សារមូលបត្រតូក្យូបានធ្លាក់ចុះ៥.៧៣%, នៅត្រឹមតម្លៃ ២៣៩២.២៧ ពិន្ទុ។
អ្នកវិភាគសម្គាល់ឃើញថា ដោយសារទិន្នន័យសេដ្ឋកិច្ចថ្មីបំផុតរបស់សហរដ្ឋអាមេរិកមិនដូចការរំពឹងទុក ដូច្នេះការដែលវិនិយោគិនព្រួយបារម្ភថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនិងកើតមានការភ័យស្លន់ស្លោនៅក្នុងទីផ្សារបានបណ្តាលឱ្យផ្សារមូលបត្រញូវយ៉កធ្លាក់ចុះ ហើយប្រាក់ដុល្លារអាមេរិកធ្លាក់ចុះយ៉ាងឆាប់រហ័ស ។ ក្នុងបរិបទនេះ ការលក់ចេញបន្ទាន់បានកើតឡើងនៅផ្សារមូលបត្រតូក្យូ ៕