ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បាតុកម្មប្រឆាំងតវ៉ាបានផ្ទុះឡើងម្តងទៀតនៅកន្លែងជាច្រើននៃប្រទេសអ៊ីស្រាអែលដើម្បីទាមទារឱ្យបញ្ចប់ការប៉ះទង្គិច
2024-08-04 14:44:12cri
Share with:

    មួយរយៈពេលកង្លងទៅ ប្រជាជនអ៊ីស្រាអែលបានធ្វើបាតុកម្មប្រឆាំងតវ៉ាជាច្រើនដងដោយទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែលនិងក្រុមហាម៉ាសឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នានិងដោះដូរចំណាប់ខ្មាំង ។ នៅថ្ងៃទី៣ខែសីហាតាមម៉ោងក្នុងតំបន់ បាតុកម្មដង្ហែក្បួនបានផ្ទុះឡើងម្តងទៀតនៅកន្លែងជាច្រើននៃប្រទេសអ៊ីស្រាអែលដើម្បីអំពាវនាវឱ្យបញ្ចប់ការប៉ះទង្គិច ។

    នៅយប់ថ្ងៃទី ៣ ខែសីហា តាមម៉ោងក្នុងតំបន់ ដោយសារមិនពេញចិត្តចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ប្រជាជនអ៊ីស្រាអែលនិងក្រុមគ្រួសារចំណាប់ខ្មាំងជាច្រើនបានដើរតាមផ្លូវដើម្បីធ្វើបាតុកម្មប្រឆាំងតវ៉ា ។ បាតុករទាមទារឲ្យរដ្ឋាភិបាលអ៊ីស្រាអែលឈប់បាញ់គ្នានិងដោះដូរចំណាប់ខ្មាំង ហើយបានផ្ទុះការប៉ះទង្គិចជាមួយភាគីប៉ូលិស ។

    លើសពីនេះទៀត នៅទីក្រុង Haifa ប្រទេសអ៊ីស្រាអែល ប្រជាជនក្នុងតំបន់ក៏បានធ្វើបាតុកម្មប្រឆាំងតវ៉ានៅថ្ងៃទី ៣ ខែសីហាដែរដោយទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែលឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា បញ្ចប់ការប៉ះទង្គិចនិងដោះដូរចំណាប់ខ្មាំង ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស