ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានការណ៍ក្នុងតំបន់មានភាពតានតឹងខ្លាំង ប្រទេសជាច្រើនដាស់តឿនឱ្យពលរដ្ឋនៃប្រទេសខ្លួនចាកចេញពីលីបង់ក្នុងពេលឆាប់ៗ
2024-08-04 11:28:27cri
Share with:

        នាពេលថ្មីៗកន្លងទៅនេះ ដោយមកពីតំបន់មជ្ឈិមបូព៌ាមានហានិភ័យនៃការឡើងកម្តៅខាងយោធាកាន់តែខ្លាំងឡើងៗ បានជានៅថ្ងៃទី ៣ ខែសីហា ប្រទេសអាមេរិក អង់គ្លេសនិងស៊ុយអែតជាដើមបានទាមទារឱ្យពលរដ្ឋនៃប្រទេសខ្លួនចាកចេញពីលីបង់ក្នុងពេលឆាប់ៗ ។

      នៅថ្ងៃទី ៣ ខែសីហា តាមម៉ោងក្នុងតំបន់ ស្ថានទូតអាមេរិកប្រចាំនៅលីបង់បានចេញផ្សាយសេចក្តីថ្លែងការណ៍ ដោយដាស់តឿនឱ្យប្រជាពលរដ្ឋអាមេរិក "ទិញសំបុត្រយុន្តហោះណាមួយដែលអាចទិញបាន"ដើម្បីចាកចេញពីលីបង់

      នៅថ្ងៃទី ៣ ខែសីហា ក្រសួងការបរទេសអង់គ្លេសក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍ដែរ ដោយដាស់តឿនឱ្យប្រជាពលរដ្ឋអង់គ្លេសចាកចេញពីលីបង់ភ្លាមខណៈពេលនៅតែមានមធ្យោបាយធ្វើដំណើរពាណិជ្ជកម្ម ។

      នៅថ្ងៃដដែល ក្រសួងការបរទេសនិងកិច្ចការអាណិកជននៃប្រទេសហ៊្សកដានី បានចេញផ្សាយសេចក្តីប្រកាស ដោយអំពាវនាវឱ្យប្រជាពលរដ្ឋហ៊្សដានីកុំធ្វើដំណើរទៅកាន់លីបង់ជាបណ្តោះអាសន្ន ព្រមទាំងទាមទារឱ្យប្រជាពលរដ្ឋហ៊្សដានីដែលនៅតែឋិតនៅលីបង់ចាកចេញទៅក្នុងពេលឆាប់ៗ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស