ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Kamala Devi Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបានសន្លឹកឆ្នោតគ្រប់ចំនួនសម្រាប់ធ្វើជាតំណាងបក្ស ដើម្បីកំណត់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ
2024-08-03 14:51:41cri
Share with:

កាលពីថ្ងៃទី២ខែសីហាតាមម៉ោងក្នុងតំបន់ គណៈកម្មាធិការទូទាំងប្រទេសនៃបក្សប្រជាធិបតេយ្យអាមេរិកបានប្រកាសថា លោកស្រី Kamala Devi Harris ទទួលបានសន្លឹកឆ្នោតគ្រប់ចំនួនសម្រាប់ធ្វើជាតំណាងបក្ស ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ ។

តាមការប៉ាន់ប្រមាណ គណៈកម្មាធិការនេះនឹងបញ្ចប់ការបោះឆ្នោតអនឡាញលើកនេះនៅថ្ងៃទី៥ខែសីហា ហើយនឹងប្រកាសលទ្ធផលជាផ្លូវការ ។ ក្រុមឃោសនារកសំឡេងឆ្នោតរបស់លោកស្រី Kamala Devi Harris បានថ្លែងថា លោកស្រី Harris ទទួលបានសន្លឹកឆ្នោតលើសពី២៣៥០សំឡេង ដែលឈានដល់លក្ខខណ្ឌត្រូវឈរឈ្មោះ ។

    មានការផ្សាយដំណឹងឱ្យដឹងថា តាមការប៉ាន់ប្រមាណ លោកស្រី Harris នឹងប្រកាសពីដៃគូបោះឆ្នោតរបស់លោកស្រីយឺតបំផុតនៅថ្ងៃទី៥ខែសីហា ពីរនាក់នេះនឹងរៀបចំធ្វើមីទ្ទីងលើកទីមួយនៅក្រុង Philadelphia នៅថ្ងៃទី៦ខែសីហាខាងមុខនេះដើម្បីរួមគ្នាឃោសនារកសំឡេងឆ្នោត ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស