ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ប្រទេសចិនរីករាយរួមសហការជាមួយឥណ្ឌូណេស៊ី ដើម្បីជំរុញឱ្យផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុងក្លាយជាផ្លូវដែលមានភាពធូរធារ មានសុភមង្គលនិងអាចទុកចិត្តបាន
2024-08-03 11:27:22cri
Share with:

      ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិននៅថ្ងៃទី ២ ខែសីហា មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផ្លូវដែកល្បឿនលឿនចិន-ឥណ្ឌូណេស៊ីKCICបានប្រកាសថា អ្នកបើករថភ្លើងឥណ្ឌូណេស៊ីអាចបើកបររថភ្លើងល្បឿនលឿនហ្សាកាតា-បាងឌុងដោយល្បឿន៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ប្រការនេះជាសញ្ញាកត់សម្គាល់ថា គម្រោងផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុងទទួលបានការរីកចម្រើនដ៏សំខាន់លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ហើយបានចាក់គ្រឹះសម្រាប់ឱ្យឥណ្ឌូណេស៊ីសម្រេចបាននូវដំណើរការដោយម្ចាស់ការនៅពេលអនាគត តើភាគីចិនមានការយល់ឃើញយ៉ាងណាចំពោះរឿងនេះ?

        លោក Li Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ចាប់តាំងពីផ្លូវដែកល្បឿលឿនហ្សាកាតា-បាងឌុងបានដាក់ឱ្យប្រើប្រាស់ដោយជោគជ័យកាលពីឆ្នាំមុនមក ក្រុមការងារភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបតិ្តការដោយគ្រប់ជ្រុងជ្រោយលើវិស័យការគ្រប់គ្រងដំណើរការផ្លូវដែកល្បឿនលឿន ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទេរបច្ចេកទេសជាដើម ។ យើងមានក្តីសោមនស្សរីករាយណាស់ ដោយសារបច្ចុប្បន្ននេះ ឥណ្ឌូណេស៊ីមានក្រុមបច្ចេកទេសផ្លូវដែកល្បឿនលឿនរបស់ខ្លួនហើយ ។ ប្រការនេះមិនត្រឹមតែជាការឆ្លុះបញ្ចាំងដ៏រស់រវើកនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងឥណ្ឌូណេស៊ីដែលផ្តល់ផលប្រយោន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះប៉ុណ្ណោះទេ ថែមទាំងក៏បានបកស្រាយពីទស្សនៈស្តីពីការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។ ប្រទេសចិនរីករាយរួមសហការជាមួយឥណ្ឌូណេស៊ី ធ្វើឱ្យបានល្អនូវដំណើរការផ្លូវដែកល្បឿនលឿនហ្សាការតា-បាងឌុងប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុញឱ្យផ្លូវដែកនេះក្លាយជាផ្លូវដែលមានភាពធូរធារ មានសុភមង្គលនិងអាចទុកចិត្តបាន

អ្នកបកប្រែ:郑磊
ប្លុកពិសេស