ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីប្រជាជនចិនចូលចិត្តទីធ្លាតូចៗ
2024-08-02 10:01:33cri
Share with:

     ពីបុរាណទល់សព្វថ្ងៃ   ប្រជាជនចិននិយមចូលចិត្តទីធ្លាតូចៗ។ ឃ្លាកំណាព្យរជ្ជកាលថាងបានពន្យល់ថា  «ទោះជាតុបតែងធម្មតាក៏ដោយ បើមនុស្សដែលស្នាក់នៅនោះមានគុណធម៌  វាគឺជាទីតាំងដ៏ល្អ» ទីធ្លាជាទីកន្លែងដែលធ្វើឱ្យស្ងប់ចិត្ត ជាទីជជែកកម្សាន្តរបស់គ្រួសារប្រជាជនចិន។

      ក្នុងរឿងសាមកុក ល៉ីវប៉ី គ័នអ៊ី  និងចាំងហ្វីស្បថយកគ្នាជាបងប្អូនធម៌គឺក្នុងសួនផ្កាប៉ែសរបស់ចាំងហ្វី -- ចាំងហ្វីជាសត្វយាតកៈ ប៉ុន្តែក្នុងទីធ្លារបស់គាត់ដាំតែដើមផ្លែប៉ែស គាត់រៀបចំជាសួនផ្កាប៉ែស  ។ ឆាវ ឆាវ និងលីវ ប៉ី  ផឹកស្រាជជែកពីរឿងអ្នកក្លាហានគឺក្នុងទីធ្លារបស់ឆាវឆាវ។  ជូកឺលាងចូលចិត្តនៅក្នុងទីធ្លាតូចរបស់ខ្លួន ពេលទំនេរគាត់ឈរផ្អែកដើមឬស្ស៊ី មើលត្រីហែលនៅក្នុងអាងទឹក។


     បច្ចុប្បន្ន ជីវភាពរស់នៅកាន់តែទំនើប ក្រៅពីផឹកតែបណ្តែតអារម្មណ៍ តើនៅមានមូលហេតុអីទៀតធ្វើឱ្យប្រជជនចិនចូលចិត្តទីធ្លាតូចៗ?

     ហាលស្បៀង។ ប្រមូលស្រូវហើយហាលឱ្យទាន់ពេល នេះជាកិច្ចការសំខាន់មួយដែលកសិករយកចិត្តទុកដាក់។ នៅរដូវប្រមូលផល  រដ្ឋបាលមូលដ្ឋានច្រើនកន្លែងរបស់ចិនតែងរៀបទីធ្លារដ្ឋបាលនិងទីធ្លាសាធារណៈ ដើម្បីជួយសម្រួលដល់បងប្អូនកសិករហាលស្បៀងឱ្យទាន់ពេលវេលា។



       សេវាកម្មផ្ដល់ភាពងាយស្រួលដល់ប្រជាជន។ សហគមន៍ច្រើនតែងធ្វើសកម្មភាពផ្តល់សេវាកម្មងាយស្រួលជូនចំពោះអ្នកស្នាក់នៅនៅចុងសប្តាហ៍ ដែលធ្វើតាមទីធ្លាក្នុងសហគមន៍  ប្រភេទសេវាឥតគិតថ្លៃមានដូចជាកាត់សក់ ដេរប៉ះ ជួសជុលសម្ភារៈអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះជាដើម។


      ទីធ្លាបច្ចេកវិទ្យា។ ប្រទេសចិនគាំទ្រក្រុមអ្នកស្រាវជ្រាវខាងកសិកម្មទៅធ្វើការតាមភូមិ ដើម្បីផ្លាស់ប្តូរទល់មុខជាមួយកសិករ ហើយងាយស្រួលធ្វើវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្ម ជំរុញឱ្យកសិកម្មទំនើបនិងផលិតកម្មរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ។


     ទីធ្លាជជែកពិភាក្សា។ ជជែករឿងអី ? រឿងនៅក្បែរខ្លួន រឿងដែលអ្នកផងទាំងពួងយកចិត្តទុកដាក់។ ក្នុងទីធ្លាតូចៗ មនុស្សម្នាអង្គុយជុំគ្នាពិភាក្សាគ្នា ដើម្បីរកមធ្យោបាយដោះស្រាយឬវិធីគ្រប់គ្រងណាមួយដែលភាគីនានាឯកភាពទទួលយក។ 

     ប្រទេសចិនអនុវត្តប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល  ក្នុងនោះ បូករួមទាំងការជំរុញឱ្យកម្លាំងសង្គមស៊ីវិលមកពីមជ្ឈដ្ឋានផ្សេងៗគ្នាចូលរួមយ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងកិច្ចការមូលដ្ឋាន   ពេលតាក់តែងរៀបចំប្រព័ន្ធច្បាប់  គួរឆ្លើយតបចំពោះកិច្ចការដែលប្រជាជនផ្តោតសំខាន់  រំពឹងទុក  ក្ដីកង្វល់ ឬចង់ឃើញមានដំណោះស្រាយជាបន្ទាន់ ។

      លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់សំណេះសំណាលក្នុងទីធ្លាជជែកពិភាក្សា លោកបានលើកឡើងថា ៖   មានកិច្ចការងាយអីគួរពិភាក្សា    កិច្ចការមហាជនទុកឱ្យមហាជនមកពិភាក្សា រហូតសម្រេចបានដល់ឯកភាពគ្នា  ។ ឫសគល់នៃប្រជាធិបតេយ្យរបស់ប្រជាជន គឺស្វែងរកឆន្ទៈនិងសំណូមពរដ៏ទូលំទូលាយ។  ការធ្វើទំនើបកម្មតាមបែបផែនចិន លើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនជាការងារសំខាន់ ដែលបូករួមទាំងបំពេញតម្រូវការខាងចិត្តគំនិត អភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ លោក Xi Jinping បានសង្កត់ធ្ងន់ថា  សម្លេងអំពាវនាវរបស់ប្រជាជនគឺជាទិសដៅធ្វើកំណែទម្រង់



      វប្បធម៌ចិនយកចិត្តទុកដាក់លើការប្រមូលមតិយោបល់និងតម្រិះប្រាជ្ញារបស់មហាជន  សម្គាល់ឃើញថាវាអាចជួយឱ្យមានប្រសិទ្ធភាពកាន់តែល្អ។      ពីបុរាណមក អ្វីដែលប្រជាជនចិនដាំច្រើនបំផុតក្នុងទីធ្លាតូចៗប្រហែលជាបន្លែ  ហើយរឿងរ៉ាវដែលជជែកពិភាក្សា មានរឿងក្នុងគ្រួសារផង និងកិច្ចការប្រទេសជាតិផង   ដែលសុទ្ធតែបង្ហាញពីការរំពឹងទុកចំពោះអនាគត។ ការស្រលាញ់ពេញចិត្តទីធ្លាតូចៗ និងតុបតែងទីធ្លា  យូរៗទៅក្លាយជាវប្បធម៌សួនច្បារប្រពៃណីចិន ដែលជានាមកាតតំណាងមួយនៃវប្បធម៌ប្រជាជាតិចិន។  

       តើលោកអ្នកចង់ដាំអ្វីខ្លះក្នុងទីធ្លារបស់ខ្លួន ?  




អ្នកបកប្រែ:邓倩
ប្លុកពិសេស