នាពេលថ្មីៗកន្លងទៅនេះ សន្និសីទឧត្តមមន្ត្រីលើកដំបូងនៃក្រុមការងារកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនចិន-អាមេរិកបានប្រារព្ធធ្វើនៅសហរដ្ឋអាមេរិក គណៈប្រតិភូប្រយុទ្ធប្រឆាំងគ្រឿងញៀនចម្រុះនៃអន្តរក្រសួង-ស្ថាប័នចិន-សហរដ្ឋអាមេរិកបានអញ្ជើញចូលរួមសន្និសីទលើកនេះ ។ ក្នុងអំឡុងពេលបើកធ្វើសន្និសីទនេះ ភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមកអំពីការវិវឌ្ឍចុងក្រោយនៃវិស័យដូចជា ការដាក់បញ្ចូលសារធាតុញៀនក្នុងបញ្ជីគ្រប់គ្រងនិងហាមឃាត់ កិច្ចសហប្រតិបត្តិការខាងបំបែកសំណុំរឿង ការផ្លាស់ប្តូរខាងបច្ចេកទេសនិងកិច្ចសហប្រតិបត្តិការពហុភាគីជាដើមដោយបានផ្លាស់ប្តូរមតិយោបល់និងសំណើព្រមទាំងកំណត់ច្បាស់ពីទិសដៅនៃកិច្ចសហប្រតិបត្តិការ ។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសន្ទនានិងការផ្លាស់ប្តូរក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀនថែមមួយកម្រិតទៀត រួមគ្នាជំរុញកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងចិននិងអាមេរិកឱ្យទទួលបានការអនុវត្តយ៉ាងស៊ីជម្រៅដើម្បីពួតដៃគ្នាឆ្លើយតបនឹងបញ្ហាគ្រឿងញៀនជាសកល ៕