ឆ្នាំនេះជាខួបទី ៧០ នៃការប្រកាសគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ។ លោក Harald Brüning សញ្ជាតិអាល្លឺម៉ង់ជាចាងហ្វាងកាសែត«The Macau Post Daily»បានចុះផ្សាយអត្ថបទនៅលើកាសែត«China Daily»ថា ប្រសិនបើចង់ជំរុញសណ្តាប់ធ្នាប់អន្តរជាតិឱ្យវិវឌ្ឍទៅរកទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល នោះ យើងត្រូវការអនុវត្តគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមានជាងពេលណាៗទាំងអស់ ប្រការនេះគឺមានសារៈសំខាន់ណាស់ចំពោះប្រទេស"សកលខាងត្បូង" ។
អត្ថបទបានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលបានបើកធ្វើនាពេលថ្មីៗកន្លងទៅនេះបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយការទូតសន្តិភាពប្រកបដោយភាពឯករាជ្យនិងម្ចាស់ការដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិនិងផ្តួចផ្តើមឱ្យសម្រេចពហុប៉ូលភាវូបនីយកម្មដ៏ស្មើភាពនិងមានរបៀបរៀបរយនិងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ។ បើមើលតាមសភាពការណ៍បច្ចុប្បន្ននេះ អត្ថន័យនៃគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាននៅតែកំពុងវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ដដែល ។ ដើម្បីផលប្រយោជន៍របស់មនុស្សជាតិទាំងមូល សហគមន៍អន្តរជាតិគួរតែផ្សព្វផ្សាយគោលការណ៍ ៥ ប្រការនេះតាមរយៈការប្រតិបត្តិជាក់ស្តែង ៕