ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបសេវាអ៊ីនធឺណិតគន្លងខ្ពស់ដោយជោគជ័យ
2024-08-02 16:47:04cri
Share with:
នៅវេលាម៉ោង២១និង១៤នាទីថ្ងៃទី១ខែសីហា នៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណបXichang ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបសេវាអ៊ីនធឺណិតគន្លងខ្ពស់០២ទៅកាន់លំហអវកាសដោយជោគជ័យតាមរយៈរ៉ុក្កែតដឹកជញ្ជូនLong March 3B ។ផ្កាយរណបបានចូលក្នុងគន្លងតារាវិថីតាមការគ្រោងទុក បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យដោយគាប់ប្រសើរ៕