តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាននៃក្រុមហេសបូឡាលីបង់កាលពីថ្ងៃទី១ខែសីហាឱ្យដឹងថា លោកFouad Chokrមេបញ្ជាការយោធារបស់ក្រុមហេសបូឡាលីបង់បានស្លាប់បាត់បង់ជីវិតក្នុងពេលកងទ័ពអ៊ីស្រាអែលវាយប្រហារភាគខាងត្បូងនៃជាយក្រុងបេរូតនៅថ្ងៃទី៣០ខែកក្កដា ។តាមការផ្សាយដំណឹងឱ្យដឹងថា ក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមហេសបូឡាលីបង់ លោកFouad Chokrបានដើរតួនាទីដឹកនាំដ៏គន្លឹះក្នុងដំណាក់កាលដំបូងនៃការបង្កើតនិងអភិវឌ្ឍក្រុមហេសបូឡាលីបង់ លោកបានដើរតួនាទីជាគន្លឹះក្នុងការរៀបចំនិងធ្វើប្រតិបត្តិការយោធាដែលសំដៅចំពោះអ៊ីស្រាអែល៕