ថ្ងៃទី៣១ខែកក្កដា លោកWang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោកMulambo Haimbeរដ្ឋមន្ត្រីការបរទេសសំប៊ីនៅទីក្រុងប៉េកាំង។
លោកWang Yiបានជម្រាបជូនអំពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ ហើយលើកឡើងថា ភាគីចិនរីករាយបង្កើនការផ្លាស់ប្តូរបទពិសោធផ្នែកអភិបាលកិច្ចជាមួយភាគីសំប៊ី គាំទ្រភាគីសំប៊ីក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន។ នៅខែកញ្ញាឆ្នាំនេះ កិច្ចប្រជុំកំពូលជុំថ្មីនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនឹងបើកធ្វើនៅទីក្រុងប៉េកាំង។ ចិនរីករាយឆ្លៀតយកឱកាសនេះ ដើម្បីរួមជាមួយបណ្តាប្រទេសអាហ្រ្វិកដើម្បីរៀបចំកិច្ចប្រជុំនេះឱ្យបានល្អ បន្តវេនមិត្តភាពប្រពៃណីរវាងចិននិងអាហ្រ្វិកនិងជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្រ្វិកឱ្យឡើងដល់កម្រិតថ្មី។
ជាការឆ្លើយតប លោកHaimbeបានលើកឡើងថា ភាគីសំប៊ីរីករាយចាត់ទុកខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសំប៊ីនិងចិនឱ្យសម្រេចបាននូវការអភិវឌ្ឍកាន់តែខ្លាំង៕