ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស)បានចេញផ្សាយសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៣១ខែកក្កដាថា លោកIsmail Haniyeh មេដឹកនាំអង្គការហាម៉ាសបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅឯលំនៅដ្ឋានរបស់ខ្លួននៅប្រទេសអ៊ីរ៉ង់ ទាក់ទងអំពីករណីនេះ លោក Lin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែលថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះករណីនេះ ហើយប្រឆាំងយ៉ាងមុតមាំនិងថ្កោលទោសចំពោះសកម្មភាពលួចធ្វើឃាត ព្រមទាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពរង្គោះរង្គើដែលអាចនឹងកើតឡើងដោយសាររឿងនេះ៕