ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខណៈពេលចូលរួមកិច្ចប្រជុំពិភាក្សាលើកទី១៦នៃការិយាល័យនយោបាយនៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវពង្រឹងទំនួលខុសត្រូវចំពោះបេសកកម្ម ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងកិច្ចការពារព្រំដែនគោក សមុទ្រនិងអាកាសដ៏ទំនើបដែលប្រកបដោយភាពខ្លាំងក្លានិងស្ថិរភាព
2024-08-01 10:31:54cri
Share with:

ខណៈពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើកទី១នៃការិយាល័យនយោបាយនៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការជំរុញកិច្ចកសាងការការពារព្រំដែនគោក សមុទ្រនិងអាកាសដ៏ទំនើបនៅរសៀលថ្ងៃទី៣០ខែកក្កដា លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយគូសបញ្ជាក់ថា ការជំរុញកិច្ចកសាងការការពារព្រំដែនគោក សមុទ្រនិងអាកាសដ៏ទំនើបជាតម្រូវការផ្ទៃក្នុងនៃការធ្វើទំនើបកម្មផ្នែកកិច្ចការពារជាតិនិងកងទ័ព ដែលមានសារសំខាន់ចំពោះការជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសដ៏ខ្លាំងក្លានិងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ ត្រូវប្រកាន់ខ្ជាប់ការចាត់ទុកគំនិតសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាការណែនាំ ផ្តោតសំខាន់ទៅលើស្ថានការណ៍ទូទៅនៃយុទ្ធសាស្រ្តសន្តិសុខនិងយុទ្ធសាស្រ្តយោធាជាតិ ធ្វើការរៀបចំចាត់ចែងស្ថានការណ៍ទូទៅទាំងជាតិនិងអន្តរជាតិ ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងកិច្ចការពារព្រំដែនគោក សមុទ្រនិងអាកាសដ៏ទំនើបដែលប្រកបដោយភាពខ្លាំងក្លានិងស្ថិរភាព។

គួររំលឹកថា កិច្ចប្រជុំពិភាក្សានៃការិយាល័យនយោបាយនៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិនលើកនេះបានធ្វើឡើងមុនពេលទិវាបង្កើតកងទ័ពចិន១សីហា លោក Xi Jinpingបានតំណាងឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិននិងគណៈកម្មាធិការយោធាមជ្ឈិមចិន សម្តែងការជូនពរថ្ងៃបុណ្យចំពោះពលទាហាននិងនាយទាហានគ្រប់រូបនៃកងទ័ពរំដោះប្រជាជនចិន កងកម្លាំងប៉ូលិសប្រដាប់អាវុធ បុគ្គលិកស៊ីវិលនៃកងទ័ព និងកងជីវពលបម្រុង!

អ្នកបកប្រែ:郑磊
ប្លុកពិសេស