ថ្ងៃទី៣១ខែកក្កដា ក្រសួងការបរទេសចិនបានប្រកាសពីការសម្រេចចិត្តចាត់វិធានការដាក់ទណ្ឌកម្មបវិញចំពោះលោកMcGovernសមាជិករដ្ឋសភាអាមេរិក។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លោកMcGovernសមាជិករដ្ឋសភានៃបក្សប្រជាធិបតេយ្យនៅរដ្ឋMassachusettsអាមេរិកបានប្រើពាក្យសម្តីនិងធ្វើសកម្មភាពជាញឹកញាប់ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននិងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្នែកអធិបតេយ្យភាព សន្តិសុខនិងការអភិវឌ្ឍរបស់ប្រទេសចិន។ អនុលោមតាមការកំណត់ពាក់ព័ន្ធនៃ《ច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មពីបរទេសរបស់សាធារណរដ្ឋប្រជាមានិតចិន》 ភាគីចិនបានសម្រេចចិត្តចាត់វិធានការដាក់ទណ្ឌកម្មវិញចំពោះលោកMcGovernដូចខាងក្រោម៖
១ បង្កកចលនព្រទ្យ អចលនព្រទ្យ និងព្រទ្យសម្បត្តិគ្រប់ប្រភេទរបស់បុគ្គលនេះនៅក្នុងទឹកដីប្រទេសចិន។
២ ហាមឃាត់មិនឱ្យអង្គការនិងបុគ្គលក្នុងដែនប្រទេសចិន ធ្វើសកម្មភាពពាក់ព័ន្ធនឹងការលក់ដូរនិងកិច្ចសហប្រតិបត្តិការជាមួយបុគ្គលនេះ។
៣ មិនអនុញ្ញាតឱ្យចេញទិដ្ឋាការ ឬចូលដែនប្រទេសចិនសម្រាប់បុគ្គលរូបនេះនិងប្រពន្ធកូនរបស់បុគ្គលនេះ។
ការសម្រេចចិត្តនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៤នេះតទៅ៕