ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-08-01 16:05:12cri
Share with:

១  ខណៈពេលចូលរួមកិច្ចប្រជុំពិភាក្សាលើកទី១៦នៃការិយាល័យនយោបាយនៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិន  លោកXi Jinping បានគូសបញ្ជាក់ថា ត្រូវពង្រឹងទំនួលខុសត្រូវចំពោះបេសកកម្ម ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងកិច្ចការពារព្រំដែនគោក សមុទ្រនិងអាកាសដ៏ទំនើបដែលប្រកបដោយភាពខ្លាំងក្លានិងស្ថិរភាព។

   លោកWang Yiជួបពិភាក្សាការងារជាមួយលោកMulambo Haimbeរដ្ឋមន្ត្រីការបរទេសសំប៊ី។

៣   ក្រសួងការពារជាតិចិនរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិកដើម្បីអបអរសាទរខួបទី៩៧នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។

៤   ក្រសួងការបរទេសចិនប្រកាសពីការសម្រេចចិត្តចាត់វិធានការដាក់ទណ្ឌកម្មវិញចំពោះលោកMcGovernសមាជិករដ្ឋសភាអាមេរិក។

៥   អគ្គលេខាធិការអង្គការសហប្រជាជាតិដាស់តឿនបណ្តាភាគីនានាឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍មជ្ឈិមបូព៌ា៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស