ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងកើតរបស់ចិនថ្លែងសុន្ទរកថាអំពីករណីដែលនាវាការពារឈ្មោះ "ម៉ុងត្រេអាល់" របស់កាណាដាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
2024-08-01 15:21:18cri
Share with:

លោកវរសេនីយ៍ឯក Li Xi អ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងកើតរបស់ចិនបានថ្លែងថា កាលពីថ្ងៃទី៣១ខែកក្កដា នាវាការពារឈ្មោះ "ម៉ុងត្រេអាល់" របស់កាណាដាបានបរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ហើយឃោសនាបំប៉ោងជាសាធារណៈ ។ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូនកងទ័ពជើងទឹកនិងជើងអាកាសឱ្យតាមដាននិងរក្សាការប្រុងប្រយ័ត្នចំពោះដំណើរទាំងមូលនិងចាត់ចែងតាមផ្លូវច្បាប់ ។ ទង្វើរបស់ភាគីកាណាដាជាការបង្ករឿងហេតុនិងកកូរកកាយដល់ស្ថានការណ៍ បំផ្លាញសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ។ កងទ័ពនៃយុទ្ធភូមិភាគខាងកើតបានរក្សាការប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់គ្រប់ពេលវេលា ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនិងការបង្ករឿងហេតុទាំងអស់ដោយគ្រប់ពេលវេលា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស