ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ លោក Hong Liang អគ្គនាយកនៃប្រធានអគ្គនាយកដ្ឋានកិច្ចការព្រំដែននិងសមុទ្ររបស់ក្រសួងការបរទេសចិន និងលោក Gourangalal Das លេខាធិការនៃអគ្គនាយកដ្ឋានអាស៊ីបូព៌ារបស់ក្រសួងការបរទេសឥណ្ឌា បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកទី៣០ នៃយន្តការការងារពិគ្រោះពិភាក្សានិងសម្របសម្រួលកិច្ចការព្រំដែនរវាងចិននិងឥណ្ឌា តំណាងដែលមកពីស្ថាប័នការទូត ការពារជាតិនិងអន្តោប្រវេសន៍នៃប្រទេសទាំងពីរបានចូលរួមកិច្ចប្រជុំ ។
ភាគីទាំងពីរបានឯកភាពគ្នាថា នឹងអនុវត្តយ៉ាងសកម្មនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខការទូតនៃប្រទេសទាំងពីរក្នុងកិច្ចជំនួបទ្វេភាគីនាពេលថ្មីៗកន្លងទៅនេះ ដោយផ្តោតសំខាន់ទៅលើបញ្ហាជាក់ស្តែងនៅតាមតំបន់ព្រំដែងចិននិងឥណ្ឌា ផ្តោតការយកចិត្តទុកដាក់ទៅលើកង្វល់សមហេតុផលរៀងៗខ្លួន ក្នុងន័យឈានដល់ដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបានក្នុងពេលឆាប់ៗ ។ ភាគីទាំងពីរយល់ព្រមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលបានសម្រេចរួច ដើម្បីបន្តគាំពារសន្តិសុខនិងភាពសុខសាន្តនៅតំបន់ព្រំដែន ៕